រាជរាជធានីភ្នំពេញ: នៅពេលគិតចង់ចាប់ផ្តើមរបររកស៊ី ដើមទុនគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងទៀត មិនខុសគ្នាពីការបើកហាងកាហ្វេប៉ុន្មានទេ។ ការជ្រើសរើសឈុតហាងកាហ្វេដែលសមស្របទៅនឹងខ្ទង់វិនិយោគរបស់ខ្លួន គឺជាកិច្ចការចំាបាច់ដែលអ្នកត្រូវធ្វើ បន្ទាប់ពីអ្នកមានគំនិត និងយុទ្ធសាស្រ្តរកស៊ី និងទីតាំងសមគួរ។​

ដោយមើលឃើញពីតម្រូវការរបស់អ្នកចង់រកស៊ីផ្នែកហាងកាហ្វេ មានសណ្ឋានផ្សេងៗគ្នា និងក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំងលើឈុតបើកហាងកាហ្វេខ្នាតមធ្យមរបស់ខ្លួន  ខូហ្វី ( KOFI Co,.Ltd ) ដែលតែងតែប្រកាន់យកភាពជាដៃគូប្រកបដោយទំនុកចិត្ត និងគិតអាជីវកម្មរបស់អតិថិជនជាអាទិភាពនោះ  បានរៀបចំអោយមានជាឈុតតួចមួយទៀត ដែលផ្តោតទៅលើអាជីវកម្មកាហ្វេខ្នាតតូច និងកាហ្វេរទេះ។

មិនខុសពីឈុតហាងកាហ្វេមធ្យម និងឈុតធំ ឈុតតូចមួយនេះ ត្រូវបានរៀបចំជាស្រេចរួមមាន ម៉ាស៊ីនកាហ្វេមានឈ្មោះថា La Specialista ដែលជាម៉ាស៊ីនឆុងកាហ្វេពេញនិយមបំផុតមួយនៃ ម៉ាក Delonghi មានសមត្ថភាពទាំងកិនគ្រាប់កាហ្វេ និងឆុងកាហ្វេលើម៉ាស៊ីនតែមួយ និងម៉ាស៊ីនក្រឡុកម៉ាក Kenwood ។ អ្វីដែលធ្វើអោយអតិថិជនមិនឈឺក្បាលនោះ រាល់ការជ្រើសរើសឈុតតូចមួយនេះ​ លោកអ្នកនឹងទទួលបាន  សម្ភារៈប្រើប្រាស់ គ្រឿងផ្សំសម្រាប់ធ្វើកាហ្វេ និងភេសជ្ជៈជាមួយរួបមន្ត ធ្វើភេសជ្ជៈស្រាប់​(គិតជាទឹកប្រាក់ 333 ដុល្លារ)  ការចូលរួមវគ្គខ្លីស្តីពីរបៀបចាប់ផ្តើមអាជីវកម្មកាហ្វេ និងវគ្គបង្រៀនឆុងកាហ្វេ ដោយឥតគិតថ្លៃ។

ឈុតតូចមួយនេះមានតម្លៃត្រឹមតែ 1,850 គិតជាប្រាក់ដុល្លារ នឹងត្រូវបានបើកអោយធ្វើការបញ្ជារទិញជាផ្លូវការនៅតាមសាខាលក់របស់ ខូហ្វីចាប់ពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2019 នេះតទៅ។

គួរបញ្ចាក់ផងដែរថា ក្រៅពីឈុតតូចសម្រាប់ចាប់ផ្តើមអាជីវកម្មកាហ្វេ ខូហ្វី ក៍មានឈុតផ្សេងទៀតដែរ តម្រូវទៅតាមការចង់បាន និងកម្រិតទំហំអាជីវកម្មកាហ្វេរបស់លោកអ្នក។

មានបទពិសោធន៍ 10 ឆ្នាំ  ខូហ្វី គឺជាក្រុមហ៊ុនមុនដំបូងគេនៅកម្ពុជា ដែលផ្គត់ផ្គង់ទៅលើរាល់តម្រូវការផ្នែកម៉ាស៊ីនកាហ្វេ សម្ភារៈ និងគ្រឿងផ្សំកាហ្វេ ហើយមានដៃគូអាជីវកម្មជាហាងកាហ្វេ ស្ទើរទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុនខូហ្វី មានវិទ្យាស្ថានបង្រៀនលើកជំនាញឆុងកាហ្វេ និងរោងជាងផ្ទាល់ខ្លួន ផ្នែកសេវាកម្មថែទាំ រាល់ម៉ាស៊ីនគ្រប់យ៉ាងដែលបញ្ជារទិញពីក្រុមហ៊ុន ដើម្បីធ្វើអោយប្រាកដថា ដំណើរការហាងកាហ្វេរបស់អតិថិជនមានភាពរលូន។

​រាល់ចម្ងល់ទាក់ទងនឹងអាជីវកម្មកាហ្វេ សូមទំនាក់ទំនងមកកាន់ៈ 077 777 970 / 069 666 999 ឬអញ្ជើញមកកាន់ទីតាំងសាខា ខូហ្វី ទាំង 4 កន្លែង៖ ភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ  ​​​​      ​​​​​​​​​​​​ ( ផែនទី https://lnkd.in/fckrUhD )