Wow! ប្រាសាក់ បើកសាខាថ្មី ២ក្នុងថ្ងៃមួយនៅកណ្ដាលរាជធានីភ្នំពេញ

36

រាជធានីភ្នំពេញ៖ ដោយមើលឃើញ​ពីតម្រូវការ និងការកើនឡើងនៃចំនួន​អតិថិជន ប្រាសាក់ ដែល​ជា​គ្រឹះស្ថាន​​ហិរញ្ញ​វត្ថុធំ​ជាង​គេ​នៅ​កម្ពុជា មានសេចក្តីសោមនស្សសូមជម្រាបជូនថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន 2 បន្ថែមទៀត គឺ ការិយាល័យសាខាបឹងត្របែក និងសាខាបូកគោ។

លោក សាយ សូនី នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការការិយាល័យសាខាចំនួន 2 បន្ថែមទៀតនេះ គឺស្របតាមតម្រូវការរបស់អតិថិជន និងចូលរួមក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយសម្រាប់អតិថិជន។ អ្វីដែលកាន់តែល្អថែមទៀតនោះគឺ អតិថិជន មិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៀតនោះទេ ព្រោះប្រាសាក់ស្ថិតនៅជិតពួកគាត់បំផុត។ ហេតុនេះ អតិថិជនអាចរីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី  ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស បានយ៉ាងងាយស្រួល»។

សូមបញ្ជាក់ថា សាខាទាំង 2 ដែលបានបើកដំណើរការរួមមាន៖

  1. សាខាបឹងត្របែក ផ្ទះលេខ 460AB មហាវិថីព្រះមុនីវង្ស កែងផ្លូវ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/Z5M3mbup36TMt3u89 
  2. សាខាបូកគោ ផ្ទះលេខ 40ABC ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/rHCWXkcfpNmXQfaC6 

បើក​ គណនី​សន្សំ នៅ ​ប្រា​សាក់ ថ្ងៃ​នេះ ​​លោកអ្នកអាចរីករាយក្នុងការធ្វើការ​ទូទាត់​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​ ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ ​និង​ទទួល​បាន​ប័ណ្ណ​​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​ហើយ​អាច​​ធ្វើ​ប្រតិបត្តិ​ការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង​ ​និង​ពេល​វលា​ និងមិនអស់កម្រៃសេវា។​