កម្មវិធី Starbucks® Rewards បន្តភាពភ្ញាក់ផ្អើលរហូតសម្រាប់សមាជិករបស់ខ្លួន

211

https://drive.google.com/file/d/1U4FKbvbPaZp35uilnqsPwo0uoKx5efEF/view?usp=sharing

ប្រសិនបើអ្នកមិនទាន់មាន​​កាតសមាជិក Starbucks® Rewards ទេ​នោះ​ អ្នកល្មម​ទៅ​បើក​កាត​​មួយ​ហើយ​​ ព្រោះថា​ឥឡូវនេះ កម្មវិធី Starbucks® Rewards នៅ​តែ​បន្ត​មានការផ្ដល់ជូន​ជាច្រើនសម្រាប់​សមាជិក​ទាំងអស់របស់​ខ្លួន​​ ។ ប្រសិន​បើ​អ្នក​ក្លាយ​ជា​សមាជិក​ហើយ​នោះ អ្វី​ដែល​អ្នក​​ទទួល​បាន​ដំបូង​គេ​បង្អស់​គឺ​ កាដូ​​ភេសជ្ជៈខួប​កំណើត​ ១ កែវ​​ពីហាង Starbucks ដែលនៅជិតខ្លួន​​​បំផុតក្នុង​ប្រទេស​កម្ពុជា​ ​ក្នុង​ខែ​កំណើតរបស់​អ្នក​ ។ បន្ទាប់​មក​ចាំ​ត្រៀម​ខ្លួន​សន្សំ​ផ្កាយ​យ៉ាង​ងាយ​ស្រួល​ដូចជា ការ​​​ទទួលបានផ្កាយ​ ​5 បន្ថែមរៀងរាល់ពេលអ្នកទិញ​ភេសជ្ជៈផ្តល់​ជូន​មាន​កំណត់​ក្នុង​​សប្ដាហ៍ដំបូង ដែល​បាន​ដាក់​លក់ ឬ​​ទទួល​បាន​​​ការ​ផ្តល់​ជូន​ពិសេស​ផ្សេងៗ​ថែម​ទៀត​ជារឿយៗ​ ដែល​មាន​សម្រាប់​តែ​សមាជិក​ប៉ុណ្ណោះ​​ ។ សន្សំផ្កាយបានកាន់តែច្រើន លោកអ្នកនឹង​ទទួលបានរង្វាន់កាន់តែច្រើន។

សន្សំ​ផ្កាយ​រឹត​តែ​ស្រួល​ជាមួយ​មុខងារ​ទំនើបៗ​

https://drive.google.com/file/d/1U–GOYcfViFod2pyjqpKBV9iDyj0wJdu/view?usp=sharing

មុខងារ “ក្រឡុក​គិត​លុយ​” (Shake to Pay) ក្នុងកម្មវិធី Starbucks® Cambodia App នឹងជួយសម្រួលដល់ការបង់ប្រាក់លើ​​ភេសជ្ជៈ ម្ហូបអាហារ និង​ផលិតផល​ Starbucks ដទៃ​ទៀត​របស់អ្នកដោយមិនចាំបាច់ប្រើ​កាតសមាជិកឡើយ​ ដោយគ្រាន់តែ​ក្រឡុកទូរស័ព្ទរបស់លោកអ្នកដើម្បីស្កេនបង់ប្រាក់ជាការស្រេច។ ចំណែកឯមុខងារ “គ្រប់​គ្រង​កាត​” (Manage Card) អ្នកអាច​ផ្ទេរទឹកប្រាក់ពី​កាតមួយទៅកាតមួយទៀតនៅក្នុងគណនីតែមួយបាន​យ៉ាង​ងាយ​ស្រួល​។ តាម​រយៈ​​កម្មវិធីនេះ លោកអ្នកអាច​តាមដានអំពី​រង្វាន់ដែល​មាន ពិនិត្យមើលពិន្ទុផ្កាយ​ដែល​សន្សំ​បាន ស្វែងរកសាខា​ Starbucks ដែលនៅជិតខ្លួន​បំផុត​ ​ហើយ​ព្រមទាំងអាច​រាយការណ៍កាតដែល​​បាត់បង់​ថែម​ទៀត​​ផង​ដែរ​​ ។

បើ​ចង់ដឹងថាកម្មវិធី Starbucks® Rewards នៅ​មានអ្វីផ្សេង​ទៀត​សម្រាប់លោកអ្នកនោះ​ សូមចូលទៅកាន់វេបសាយ card.starbucks.com.kh សម្រាប់ព័ត៌មានបន្ថែម។