អត្ថប្រយោជន៍របស់ផ្លែត្រសក់ដោយសារតែត្រសក់ជាបន្លែដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែលយកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំត្រកូលមានស្បែកស្អាតសក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះស្បែកមុខប៉ុណ្ណោះទេវានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែល យើងមិនបានដឹង។
ចំពោះសុភាពនារីដែលអង្គុយនៅពីមុខកុំព្យូទ័រពេញមួយថ្ងៃរហូតទាល់តែផ្សារភ្នែកហើម ភ្នែកដូចខ្លាឃ្មុំនៅពេល ត្រឡប់មកដល់ផ្ទះវិញបើបានចិតត្រសក់ជាបន្ទះស្តើងៗមកបិទនោះលើត្របកភ្នែកប្រមាណ២០នាទី ពេលនោះ អំបិលរ៉ែនឹងជ្រាបចូលទៅក្នុងស្បែកជួយសម្រាលអាការហើម។
បើបានធ្វើជាប្រចាំស្បែកជុំវិញភ្នែក និងខ្លាំងស្នាមជ្រីវជ្រួញជុំវិញភ្នែកក៏មិនហ៊ានមកក្បែរដែរ។ ត្រសក់មាន ប្រសឹទ្ធភាពនៅក្នុងការបញ្ចេញទឹកនោម ជាថ្នាំបញ្ចុះ និងជួយលាងជាតិពុលចេញពីរាងកាយ។ វិធីប្តូរត្រសក់ ឲ្យក្លាយជាថ្នាំឌីថក់ដែលជាថ្នាំបន្សាបជាតិពុល ជាការងាយបំផុតដោយគ្រាន់តែគាបច្របាច់ទឹកត្រសក់
១ផ្លែលាយជាមួយនឹងទឹកខ្ញីច្របាច់ស្រស់ៗ ប៉ុន្តែត្រូវផឹកក្រោយភ្ញាក់ពីគេងភ្លាមពីព្រោះការឌីថក់ដែលទទួលបាន លទ្ធផលល្អត្រូវធ្វើនៅពេលពោះទំនេរមិនទាន់ទទួលទានអ្វីសោះ។
បើចេញទៅហាលថ្ងៃក្តៅរហូតទាល់តែផ្សារោលស្បែក ត្រូវច្របាច់យកទឹកត្រសក់លាយជាមួយឡេជំនួយស្បែក កន្លះស្លាបព្រាកាហ្វេមកលាបលើកន្លែងដែលមានស្នាមរោលខ្លោច។ ពេលនោះជាតិត្រជាក់ និងវីតាមីន D ដែលបានពីត្រសក់នឹងផ្តល់សំណើមឲ្យស្បែកជួយកាត់បន្ថយភាពផ្សាក្រហាយបានទៀតផង៕
ផ្លែត្រសក់ អាចទទួលទានបានទាំងផ្លែ ទាំងគ្រាប់។ ភាគច្រើនគេតែងយកវាមកច្នៃ ធ្វើជាអាហារដូចជា ឆា ស្ងោ និងធ្វើអន្លក់ជាដើម។ គេអាចយកវាមកច្របាច់យកទឹក ដើម្បីលាបថែបំប៉នស្បែក និងដើម្បីលុបស្នាមជាំផងដែរ។
នៅក្នុងផ្លែត្រសក់ មានសារធាតុជំនួយដល់សរីរាង្គជាច្រើនដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីនC វីតាមីនB និងជាតិស្ករ។ ក្រៅពីនេះ នៅមានសារធាតុជំនួយដល់រាងកាយ និងស្បែកផ្សេងៗជាច្រើនទៀត។ រីឯនៅក្នុងគ្រាប់ត្រសក់ក៏មាន នូវជាតិប្រេង និងផូស្វ័រច្រើនផងដែរ។ ផ្លែត្រសក់ អាចយកមកបរិភោគស្រស់ ដើម្បីបញ្ចុះ ( នៅពេលទល់លាមក ) បានដែរ។ ទន្ទឹមនឹងនោះ អាចយកសាច់របស់វាមកបុក រួចបំពោកលើកន្លែងរមាស់ ក្រហាយយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ គ្រាប់ចាស់ៗ របស់ផ្លែត្រសក់ អាចទទួលទានក្នុងការបញ្ចុះព្រូនបានយ៉ាងស័ក្តិសិទ្ធ។ ដូច្នេះ ត្រសក់មានប្រយោជន៍ ច្រើនយ៉ាងណាស់ ដែលយើងមិននឹកស្មានដល់ ៕