ស្រីៗមិនយកសង្សារល្អជាង បើខាងប្រុសមិនអាចបំពេញរឿងទាំងនេះបាន

34

អ្នកខ្លះក៏នៅ Single អ្នកខ្លះក៏កំពុងលួចស្រឡាញ់គេ អ្នកខ្លះក៏មានសង្សារ ឯអ្នកខ្លះការប្ដីប្រពន្ធមានកូនៗរួចទៅហើយ។ មួយចំនួនក៏កំពុងជួបស្នេហាសមប្រកប ខណៈមួយចំនួនទៀតក៏ជួបតែភាពរកាំរកូស ឬឈានដល់ការបែកបាក់ លែងលះគ្នាជាដើម។

មកទល់ពេលនេះអ្នកខ្លះក៏នៅ Single អ្នកខ្លះក៏កំពុងលួចស្រឡាញ់គេ អ្នកខ្លះក៏មានសង្សារ ឯអ្នកខ្លះការប្ដីប្រពន្ធមានកូនៗរួចទៅហើយ។ មួយចំនួនក៏កំពុងជួបស្នេហាសមប្រកប ខណៈមួយចំនួនទៀតក៏ជួបតែភាពរកាំរកូស ឬឈានដល់ការបែកបាក់ លែងលះគ្នាជាដើម។

ជារឿយៗ អ្នកដែលងាយរងគ្រោះខ្លាំងគឺខាងស្រី ហេតុនេះដើម្បីឱ្យមនុស្សស្រីគ្នាយើងមានឱកាសក្នុងការជ្រើសរើសដៃគូជីវិតដែលល្អ យើងសូមណែនាំចំណុចទាំង ៧០ ខាងក្រោមនេះ! បើសិនបុរសណាម្នាក់មានចំណុចទាំង ៧០ នេះ ជ្រើសយកគេទៅមិនខុសទេ៖

១ ហ៊ានធ្វើការណាត់ជួបអ្នកមុន ហើយបន្តការណាត់ជួបទៀតនៅថ្ងៃក្រោយ មិនមែនជួបគ្នាម្ដងហើយបាត់មុខឈឹង២ បើកទ្វារនិងទប់ទ្វារឱ្យអ្នកសមជាសុភាពបុរស៣ ទាញកៅអីឱ្យអ្នកអង្គុយ៤ កាន់អាវក្រៅឱ្យអ្នក៦ ឱ្យអ្នកសម្រេចចិត្តកុម្ម៉ុងម្ហូបមុន៧ ហ៊ានចេញលុយដោយមិនរង់ចាំឱ្យអ្នកចេញមុន ឬមិនរំពឹងតែចាំលុយពីអ្នក។

៨ ឱ្យអ្នកដើរនៅកៀនឆ្ងាយចិញ្ចើមផ្លូវ ឯគាត់ហ៊ានដើរនៅក្បែរចិញ្ចើមផ្លូវ៩ ត្រៀមក្រដាសជូតមាត់ទុកជាប់ខ្លួនជានិច្ចក្នុងករណីអ្នកត្រូវការ១០ ជូនអ្នករហូតដល់ក្លោងទ្វារផ្ទះ១១ ចង់ជួបជជែកលេងនឹងឪពុករបស់អ្នក១២ ណែនាំអ្នកឱ្យស្គាល់សមាជិកគ្រួសារគាត់ទាំងអស់១៣ បង្ហាញភាពពេញចិត្តក្រោយពេលណាត់ជួបអ្នកហើយ១៤ ឆ្លៀតពេលដឹកអ្នកទៅកន្លែងផ្សេងៗមិនថាសាលាឬកន្លែងការងារ១៥ ណែនាំអ្នកឱ្យស្គាល់មិត្តជិតដិតរបស់គាត់១៦ ឆ្លើយតបសារដោយរហ័ស មិនឱ្យអ្នកចាំយូរ១៧ គាំទ្រផ្ដល់កម្លាំងចិត្តអ្នកគ្រប់កាលៈទេសៈ ១៨ មិនផ្ដោតសំខាន់លើការកេងចំណេញលើខ្លួនប្រាណអ្នក

១៩ ថែរក្សាអ្នកពេលអ្នកស្រវឹង២០ សួរសុខទុក្ខអ្នក ហើយចេះស្ដាប់ការត្អូញត្អែររបស់អ្នក២១ ហ៊ាននិយាយាដោយចំហរនិងទំនុកចិត្តពីអនាគតរបស់អ្នកទាំងពីរ២២ ចេញថ្លៃតាក់ស៊ីឱ្យអ្នក២៣ ថើបថ្ងាសរបស់អ្នក២៥ ដឹងចិត្តរបស់អ្នក និងដឹងភ្លាមពេលអ្នកមិនសប្បាយចិត្ត២៦ តែងឱ្យអ្នករំភើបពេលនៅក្បែរគាត់ឬពេលជិតជួបគាត់២៧ កាន់ដៃអ្នកពេលដើរតាមដងផ្លូវ២៨ ហ៊ានថើបអ្នកឱ្យគេឃើញគ្រប់គ្នា២៩ ជម្រុញអ្នកឱ្យក្លាយជាមនុស្សល្អជាងមុន ៣០ ផ្ដល់កម្លាំងចិត្តអ្នកឱ្យសម្រេចគោលដៅរបស់អ្នក៣១ ធ្វើឱ្យអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងមានរួមទាំងគាត់ផងដែរ

៣២ មិនប្រច័ណ្ឌអ្នកខុសទំនង៣៣ ប្រដែប្រដៅអ្នកដោយមិនឱ្យអ្នកមានអារម្មណ៍ឃ្នើសចិត្ត៣៤ ធ្វើឱ្យអ្នកសើចដល់ហូរទឹកភ្នែក៣៥ ហ៊ានធ្វើការសន្ទនាជាមួយអ្នកដោយជ្រាលជ្រៅមិនខ្មាសអៀនឬលាក់បាំង៣៦ មិនដើរចេញពេលឈ្លោះគ្នា៣៧ គោរពភាពឯកជនរបស់អ្នក៣៨ បង្ហាញខ្លួននៅពេលអ្នកត្រូវការ៣៩ មិនសូវធ្វើឱ្យខកណាត់ ឬលុបការណាត់ជួប៤០ ជូនអ្នកទៅកន្លែងដែលគាត់ប្រាថ្នា៤១ ផ្ដល់តម្លៃដល់ការទុកចិត្តគ្នានិងភាពស្មោះត្រង់

៤២ ចងចាំគ្រប់រឿងរ៉ាវដែលអ្នកធ្លាប់ប្រាប់គាត់ ទោះរឿងតូចធំក្ដី៤៣ ចង់ឱ្យអ្នកបារម្ភពីគាត់គ្រប់ពេល៤៤ ហ៊ានដើរលេងជាមួយគ្រួសារអ្នក៤៥ មិនប្ដូរបុស្ត៍វិទ្យុឬចម្រៀង ពេលដែលអ្នកស្រែកច្រៀងខ្លាំងៗតាមចម្រៀងនោះ៤៦ ធ្វើដំណើរផ្លូវឆ្ងាយដើម្បីតែមកជួបអ្នក៤៧ តែងសួរអ្នកថាថ្ងៃនេះសុខសប្យាយឬអត់៤៨ មិនឱ្យអ្នកបារម្ភថាតើគាត់គិតយ៉ាងណាចំពោះអ្នក៤៩ ហ៊ានប្រាប់អ្នកពេលគាត់មានមោទនភាពចំពោះអ្នក៥០ ធ្វើឱ្យអ្នកសើចដោយគ្រាន់តែអានសាររបស់គាត់។