ក្នុងរឿងស្នេហាទាមទារឲ្យភាគីទាំងសងខាងមានភាពស្មោះត្រង់នឹងគ្នាដោយមិនលាក់លៀមឬកុហក់គ្នានោះទេ។ ក៏ប៉ុន្តែចំពោះមនុស្សស្រីបើកំឡុងពេលសេពគប់គ្នាជាមួយមនុស្សប្រុសរឿងទាំងនេះមិនគួរបង្ហាញឬប្រាប់គេលឿនពេកនោះទេ។
ទីមួយ៖ បញ្ហាផ្ទាល់ខ្លួន បើអ្នកទើបតែសេពគប់នឹងគ្នាមិនទាន់បានមួយឆ្នាំទេ ស្រីៗគួរតែកុំនិយាយអាថ៌កំបាំងផ្ទាល់ខ្លួនប្រាប់ទៅដៃគូអី។ ព្រោះរយៈពេលនេះទាំងពីរនាក់មិនទាន់ស្គាល់គ្នាច្បាស់ និងអាចប្រាកដប្រជាជាមួយគ្នារហូត ឬចប់ក្នុងពេលដ៏ខ្លីខាងមុខ។
ទីពី៖ បញ្ហាក្នុងគ្រួសាររបស់អ្នក នៅក្នុងអំឡុងពេលស្គាល់គ្នាថ្មីថ្មោង ទោះសង្សារជាមនុស្សពូកែលួងលោមប៉ុណ្ណាក៏ដោយ ក៏យើងមិនគួរយករឿងពិបាកចិត្តក្នុងគ្រួសារទៅប្រាប់គេដែរ។ ព្រោះអ្នកទាំងពីរមិនទាន់មានទំនាក់ទំនងស៊ីជម្រៅ ដែលអាចរៀបរាប់រឿងគ្រួសារទៅគេបានទេ។
ទីបី៖ ហាមដាច់ខាតប្រាប់លេខសម្ងាត់ផ្សេងៗយុវវ័យសម័យនេះភាគច្រើន ពេលមានសង្សារតែងតែស្គាល់ពីលេខសម្ងាត់ទូរស័ព្ទ ហ្វេសប៊ុក និងលេខសម្គាល់កាតអេធីអឹម គ្នាទៅវិញទៅមក។ តែបើទាក់ទងគ្នាមិនទាន់ស្គាល់ច្បាស់ថាមិត្តប្រុសជាមនុស្សល្អ ឬអាក្រក់ គួរកុំប្រាប់គេពីបញ្ហានេះល្អជាង។
