មនុស្សស្រីគួរធ្វើខ្លួនបែបណា ទើបអាចទាក់ទាញចិត្តបុរសៗបាន

288

ក្នុងបរិបទសង្គមមួយការមានទំនាក់ទំនងល្អជាមួយមនុស្សនៅជុំវិញខ្លួនពិតជារឿងដែលចាំបាននឹងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ។ ដើម្បីធ្វើឲ្យនរណាម្នាក់ចាប់អារម្មណ៍នឹងចូលចិត្តយើងវាមិនមែនជារឿងដែលលំបាកសម្រាប់យើងនោះទេ។ ខាងក្រោមនេះជាគន្លឹះខ្លះដើម្បីទាក់ទាញចិត្តមនុស្សប្រុសដែលនៅជុំវិញខ្លួនយើងឲ្យចូលចិត្តយើង។

១. ជាមនុស្សស្រីដែលលេចធ្លោជាងគេ បើអ្នកចង់ឲ្យគេចាប់អារម្មណ៍នឹងអ្នក អ្នកត្រូវតែជាមនុស្សដែលខុសប្លែកពីគេ មានន័យថាអ្នកជាមនុស្សដែលមានចំណុចល្អច្រើនជាងមនុស្សដែលនៅក្បែរអ្នក។

២. មិនសូវចេះប្រកាន់ច្រើន ទាំងគេទាំងយើង យើងច្បាស់ជាមិនចូលចិត្តអ្នកណាដែលចូលចិត្តប្រកាន់ច្រើននោះទេ ត្រូវធ្វើជាមនុស្សដែលមានចិត្តទូលាយ ចេះអត់អោននៅពេលដែលមនុស្សធ្វើខុសចេះនិយាយពាក្យសុំទោះទៅកាន់អ្នក រៀនបើកចិត្តឲ្យទូលាយទើបអ្នកមានមនុស្សស្រលាញ់នឹងចូលចិត្តអ្នកច្រើន។

៣. មានសមត្ថភាព នឹងទំនួលខុសត្រូវ មនុស្សស្រីដែលមានសមត្ថភាពជាមនុស្សស្រីក្នុងក្តីស្រម៉ៃរបស់មនុស្សប្រុសដែលគេប៉ងប្រាថ្នាចង់បានជាគូអនាគត សមត្ថភាពត្រង់ចំណុចនេះចង់សំដៅទៅលើសមត្ថភាពដោះស្រាយបញ្ហា មើលថែគ្រួសារ នឹងចេះទុកដាក់របស់ទ្រព្យឲ្យបានល្អ មិនខ្ជះខ្ជាយ មិនចំណាយទៅលើរបស់ដែលមិនចាំបាច់។ ម៉្យាងវិញទៀតទំនួលខុសត្រូវក៏ជាចំណុចដែលមិនអាចមើលរំលងបានដែរ។