យើងម្នាក់ៗរីករាយនឹងការមានទំនាក់ទំនងស្នេហា ព្រោះវាពិតជាផ្អែមស្អិតបេះមិនចេញហើយជ្រាបពេញបេះដូង។ តែមនុស្សជាច្រើនក៏កើតទុក្ខដោយសារស្នេហាដែរ អញ្ចឹងការនៅលីវគ្មានគូរនែបនិត្យ មិនមែនជារឿងអាក្រក់ឯណា។ ការពិតជីវិតនៅលីវ ធ្វើឲ្យយើងរស់នៅកាន់តែរីករាយ គ្មានការឈឺចាប់ដោយសារស្នេហាប្រេះឆាឡើយ។
ពេលនេះអ្នកប្រហែលសម្រចចិត្តនៅលីវ ដើម្បីទទួលបានឯករាជ្យក្នុងជីវិត ឬក៏អ្នកកំពុងតែចង់បែកពីសង្សារឬយ៉ាងណានោះទេ តែអ្វីដែលសំខាន់ត្រូវចាំថាមិនមែនទាល់តែមានគូ ឬមានប្តីឬប្រពន្ធ ទើបជីវិតអ្នកពេញបូរិបូរណ៌នោះទេ។ អ្នកខ្លះប្រហែលជាយល់ច្រឡំថា “តើពួកគេមានបញ្ហាអ្វីមិនល្អ ទើបមិនមានដៃគូស្នេហានឹងគេ?” បើសិនជាអ្នកគិតដូច្នេះមែន អ្នកគឺគិតខុសហើយ។ មែនហើយ! អ្នកនៅលីវ អាចមើលទៅឯកោ, គួរឲ្យភ័យខ្លាច, មិនពេញលេញ ឬគួរឲ្យធុញទ្រាន់ ប៉ុន្តែវាមិនត្រឹមត្រូវទេ។
១– ជីវិតនៅលីវអាចជួយឲ្យអ្នកដឹងថាអ្នកជានរណា៖ ប្រសិនបើអ្នកមិនអាចជាខ្លួនឯងបាន វាអាចជារឿងមួយដែលអ្នកមិនអាចធ្វើជាខ្លួនអ្នកបាននៅពេលនៅជាមួយនឹងនរណាម្នាក់ផ្សេងទៀត។ និយាយថាប្រសិនបើអ្នកកំពុងតែមានទំនាក់ទំនងក្នុងពេលឥឡូវនេះ អ្នកប្រហែលជាចង់បែកបាក់ពីស្នេហានេះផង ព្រោះជីវិតនៅលីវម្នាក់ឯងអាចជារឿងមួយដែលមានសុខភាពល្អពិតដែលអ្នកត្រូវធ្វើ។ ភាពនៅលីវ អាចផ្ដល់ឲ្យអ្នកនូវពេលទំនេរបន្ថែមទៀតដើម្បីស្វែងរកគំនិតរបស់អ្នកផ្ទាល់, អារម្មណ៍, ផលប្រយោជន៍និងផ្នែកនៃជីវិតរបស់អ្នកដែលអ្នកអាចនឹងមើលរំលង ពេលដែលអ្នកមានដៃគូ (និងប្រហែលជាសូម្បីតែមើលកម្មវិធីទូរទស្សន៍ដែលអ្នកបានចង់មើលផងដែរ!)។
២– ភាពនៅលីវអាចជួយអ្នកបានរៀនពីការកំណត់ព្រំដែន៖ ការចេះកំណត់ព្រំដែននៃជីវិតគឺជាគន្លឹះក្នុងការក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អ។ អ្នកអាចដឹងថាព្រំដែនកំរិតណាដែលអ្នកត្រូវការដើម្បីទទួលបានការមើលថែពីអ្នកណាម្នាក់។ រកមើលអ្វីដែលអ្នកមានផាសុខភាពជាមួដោយអ្នកអាចគន់មើលថាបើអ្នកនៅលីវ និងមានដៃគូ តើមួយណាដែលអ្នកមានអារម្មណ៍រីករាយជាង។
៣– នៅម្នាក់ឯងមិនមែនមានន័យថាឯកោនោះទេ៖ អ្នកអាចមានប្រព័ន្ធគាំទ្រមួយរឹងមាំបង្កើតឡើងដោយក្រុមមនុស្សគ្រប់ភេទ ព្រោះវាអាចជួយអ្នកគ្រប់ដំណាក់កាលនៃជីវិតរបស់អ្នក។ សមាជិកនៃបណ្តាញគ្រាំទ្ររបស់អ្នក មានរួមបញ្ចូលសមាជិកក្រុមគ្រួសាររបស់អ្នក មិត្តភ័ក្ត មិត្តរួមការងារ, អ្នកណែនាំ ឬនរណាម្នាក់ផ្សេងទៀតដែលអ្នកជឿទុកចិត្តនិងរីករាយក្នុងការចំណាយពេលវេលាជាមួយនឹងពួកគេ។ វាអាចជាការងាយស្រួលក្នុងការបង្កើតប្រព័ន្ធនៃការគាំទ្រនេះ នៅពេលដែលអ្នកមិនមានទំនាក់ទំនងស្នេហា ព្រោះពេលណាដែលអ្នកមានដៃគូ វាអាចមានអារម្មណ៍ថាអ្នកហាក់បីដូចជាគ្មានពេលវេលាសម្រាប់នរណាម្នាក់ផ្សេងទៀតនោះទេ។
៤– នៅម្នាក់ឯងបង្រៀនឲ្យអ្នកចេះមើលថែនិងមានជំនឿទុកចិត្តលើខ្លួនអ្នក៖ ការរៀនចេះដឹងពីរបៀបក្នុងការថែរក្សានិងការឲ្យតម្លៃខ្លួនឯង គឺមានសារៈសំខាន់ខ្លាំងណាស់, ហើយវាមិនមែនជាការគួរឲ្យខ្លាចទេ!។ អ្នកអាចរៀនសូត្រឲ្យចេះមានអារម្មណ៍ត្រជាក់។ ការមានអារម្មណ៍ល្អសំរាប់ផ្ទាល់ខ្លួនរបស់អ្នក គឺជាជំនាញមួយដែលមានសារៈប្រយោជន៍មិនថាអ្នកស្ថិតនៅក្នុងទំនាក់ទំនង ឬនៅលីវនោះឡើយ។ គ្មានអ្នកណាម្នាក់អាចស្រឡាញ់ខ្លួនអ្នក ដូចដែលអ្នកស្រលាញ់ខ្លួនអ្នកនោះទេ ព្រោះអ្នកតែងតែមានសេចក្តីស្រឡាញ់ដែលត្រូវបានគ្រប់គ្រាន់។ វាជាការលំបាកក្នុងការជឿទុកចិត្តលើមនុស្សផ្សេងទៀត៕