គន្លឹះ! ពង្រាយមន្តស្នេហ៍ដូចម្តេចដើម្បីចងចិត្តមនុស្សប្រុសដែលអ្នកស្រលាញ់

329

កុំភ្លេចអាន! វាជាវិធីមួយដែលស្រ្តីចង់បាន ប៉ុន្តែវាជាការមួយលំបាកត្រង់ថាមិនដឹងធ្វើដូចម្តេចទើបបានក្លាយជាស្រ្តីគួរជាទីទាក់ទាញបែបនេះ។បើចង់ក្លាយខ្លួនជាស្រ្តីមានមន្តស្នេហ៍ហើយបុរសតែងចាប់អារម្មណ៍នោះអ្នកអាចអនុវនូវវិធីដូចខាងក្រោមនេះ៖

បញ្ចេញស្នាមញញឹមផ្អែមល្ហែមពេលជួបវិធីសាស្រ្តដោយបញ្ចេញស្នាមញញឹមអាចទាក់ទាញចិត្តដល់មនុស្សគ្រប់រូបមិនថាចាស់ក្មេងឬប្រុសស្រីឡើយ។ហេតុនេះត្រូវញញឹមទៅតាមធម្មជាតិនិងព្រមជាមួយគ្នានេះគួរបង្កប់នូវភាពអៀនប្រៀនក្នុងក្រសែភ្នែកចេញមកខ្លះ។នេះហើយគឺជា ការសាកសួររាក់ទាក់ដល់គេដំបូងទី។ត្រូវចងចាំទុកថាការបញ្ចេញស្នាមញញឹមដល់គេនោះវាប្រៀបដូចជាជំនួស ការនិយាយស្តីយ៉ាងល្អ។

ធ្វើខ្លួនសមរម្យជានិច្ច ត្រូវចងចាំថាបុរសតែងចូលចិត្តសម្លឹងស្រ្តីដែលមានមុខមាត់ស្អាតបាត ហើយវាក៏មិនខុសគ្នានឹងស្រ្តីតែងចូលចិត្តបុរសសង្ហានោះដែរ។ហេតុនេះស្រ្តីចាំបាច់ត្រូវចេះរៀបចំខ្លួនឱ្យបុរសចាប់អារម្មណ៍និងពិសេសត្រូវចេះរមទម្យប្រកបដោយការតុបតែងសមសួនផង។ការធ្វើបានបែបនេះអ្នកនឹងដណ្តើមបានមុនគេពីការចាប់អារម្មណ៍របស់បុរសហើយ ។  

ត្រូវចេះចងចាំរឿងរាវរបស់គេខ្លះ  ត្រូវព្យាយាមប្រមូលនូវទិន្នន័យខ្លះៗរបស់គេទុកដូចជាពេលព្រឹកគេចូលចិត្តផឹកកាហ្វេមិនដាក់ស្ករ គេចូលចិត្តសាច់មានចៀន ចូលចិត្តស្តាប់ចម្រៀង ជាដើម។នៅពេលចង់ចាំហើយយើងអាចប្រើនៅពេលណាមួយជាមួយគេនោះពិតជាមានប្រសិទ្ធភាពនិងទាក់ទាញបេះដូងគេបានមុនដំបូងគេបំផុតពុំខាន។

កុំចង់ធ្វើខ្លួន រឹងប៉ឹងពេក ហាមដាច់ខាតក្នុងការធ្វើខ្លួនរឹងមាំជាងបុរសបើមិនដូច្នេះគេនឹងមិនហ៊ាននៅក្បែរឬសូម្បីតែសន្ទនាជាមួយច្រើនឡើយ។  ត្រូវចងចាំថាបុរសគេចូលចិត្តស៊ូភើមែន មិនមែនធ្វើជាមនុស្សត្រូវអ្នកណែនាំឬដឹកច្រមុះគេនោះដែរ។

កុំនិយាយចំអេសចំអាស និយាយចំអេសចំអាមិនផ្តល់ផលល្អទេប៉ូន្តែផលអាក្រក់នោះមានច្រើនទៅវិញហើយពេលខ្លះគេនឹងមិនចង់និយាយចូលឬមកក្បែរថែមទៀត។

ចូលកៀកឱ្យបានច្រើននៅពេលអ្នកបានស្និទ្ធស្នាលជាមួយគេច្រើនល្មមគួរសមហើយ ចូរសាកល្បងចូលកៀកគេឱ្យបានកាន់តែច្រើនឡើងថែមទៀត ដូចជា លួចចូលទៅប៉ះពាល់លើខ្លួនប្រាណគេយ៉ាងទន់ភ្លន់ ដូចជាសាកប៉ះស្មារ តោងដៃជើង ចាប់ដៃ ស្ទាបខ្នងមើលថាគេមានប្រតិកម្មយ៉ាងដូចម្តេច។ការប៉ះពាល់លើខ្លួនប្រាណនេះគីជាសារអាចឱ្យអ្នកបានដឹងថា ក្នុងចិត្តរបស់គេយ៉ាងដូចម្តេចហើយ។

ផ្តល់កម្លាំងចិត្ត ត្រូវសម្តែងពីការព្រួយបារម្ភនិងចាំផ្តល់កម្លាំងចិត្តនៅពេលដែលគេជួបបញ្ហាលំបាកណាមួយ ។ត្រូវចេះសម្តែងឱ្យគេឃើញថាអ្នកនៅក្បែរគេនិងចាំផ្តល់កម្លាំងចិត្តដល់រូបគេជានិច្ចក្នុងនេះដូចជា ទិញនំ ឬអាហារផ្ញើរដល់គេចាំដើម៕