ខួបរដូវជាពេលវេលាដ៏ រំញោចមួយ ហេតុនេះមានរឿងខ្លះ មើលទៅដូចធម្មតាតែអាចបង្កគ្រោះថ្នាក់ឱ្យសុខភាព ។ ក្នុងរយៈពេលនេះ ស្ត្រីគួរតមធ្វើរឿង៥យ៉ាង ដើម្បី សុវត្ថិភាពសុខភាព ។
ហាមគក់ខ្នង ពេលមានរដូវ សរីរាង្គមនុស្សស្រីច្រើនតែស្ពឺកស្រពន់ ពិសេស តែងឈឺផ្នែកខ្នង ។ ពេលនេះ តាមទម្លាប់ គេច្រើនយកដៃទៅគក់ខ្នង ដើម្បីបំបាត់ការចុករួយ ។ ប្រសិនមានទម្លាប់នេះ ចូរអ្នកបោះបង់វាចោលភ្លាម ។ ព្រោះ រោគសញ្ញាឈឺខ្នងពេលមានរដូវ គឺបង្កឡើងដោយអាងត្រគាកប្រមូលផ្តុំឈាម ។ ប្រសិនអ្នក គក់ខ្នងនោះឈាម កាន់តែផ្តុំច្រើន ហេតុនេះការឈឺអាច នឹងកើនថែម ។ ជាងនេះទៀត ការគក់ ខ្នងអាចធ្វើឱ្យតំបន់ត្រគាកត្រូវរបួស, ភ្នាសស្បូនរបកចេញពិបាកស្តារឡើងវិញ ហេតុនេះឈាមរដូវ កាន់តែចេញច្រើន និងអូសបន្លាយយូរថ្ងៃ ។ អាស្រ័យហេតុនេះ ប្រសិនឈឺខ្នងនោះអ្នកគួរប្រើតែដៃ ម៉ាស្សាស្រាលៗ ។

ចូរជៀសវាងការទទួលទាន របស់ត្រជាក់ពុំត្រឹមតែទឹកកក សូម្បីតែការ៉េម, ទឹកត្រជាក់…. អ្នកក៏គួរចៀសវាងនៅ ថ្ងៃនេះ ។ ព្រោះរបស់ត្រជាក់ នឹងធ្វើឱ្យ ថយចុះល្បឿនចរាចរឈាម ផ្តើមពីនោះ ឥទ្ធិពលដល់ដំណើរការកន្ត្រាក់ស្បូនបញ្ចោញឈាម រដូវមកក្រៅ ។ ប្រសិន ទទួលទានរបស់ត្រជាក់នៅថ្ងៃមករដូវ នោះការកន្ត្រាក់កាន់តែកើននិងឈឺពោះ កាន់តែខ្លាំង ។
ស្លៀកខោចង្អៀតពេក ស្លៀកខោតឹងចង្អៀត មិនល្អ សម្រាប់មនុស្សស្រីនៅថ្ងៃទាំងនេះ ព្រោះ វានឹងធ្វើឱ្យឈាមពិបាកចរាចរ, ធ្វើឱ្យ ទ្វារមាសមានសភាពសើមក្តៅ ដែលបង្ក លក្ខណៈឱ្យបាក់តេរីកើតដុះដាល និង បង្កជំងឺជាច្រើន ។
ងូតទឹកយូរពេក ថ្ងៃធម្មតា អ្នកងូតទឹកយូរ គឺមិន អីទេ តែនៅថ្ងៃមានរដូវនោះអ្នកគួរងូតទឹកកាន់តែលឿនកាន់តែល្អ ។ ពិសេស ងូតទឹកក្តៅនឹងល្អជាង ព្រោះសរីរាង្គ កំពុងខ្សោយ ប្រសិនអ្នកត្រាំទឹកយូរពេក នឹងកាន់តែងាយ កើតផ្តាសាយ ។ កើតផ្តាសាយនៅថ្ងៃមានរដូវ គឺមិនល្អបន្តិច ណាឡើយសម្រាប់សុខភាព ។
កុំលើករបស់ធ្ងន់ៗ រាងកាយមនុស្សស្រីនៅថ្ងៃមានរដូវ តែងទន់ខ្សោយ ។ ប្រសិនអ្នកលើកកាន់របស់ធ្ងន់ នឹងធ្វើឱ្យកើនសម្ពាធលើតំបន់ឆ្អឹងត្រគាក និងធ្វើឱ្យការឈឺ កើនថែម ។ ពិសេសអាចធ្វើឱ្យរបួស សាច់ដុំសន្លាក់ឆ្អឹង ៕