៤ចំណុចនេះ​ បើមនុស្សស្រីមាននឹង ក្លាយជានារីដែលសំណាង

405

មនុស្សយើងម្នាក់ៗតែងតែមាននៅចំណុចល្អនឹងចំណុចអាក្រក់រៀងៗខ្លួនមិនខាននោះទេ គ្រាន់តែថាតើអ្នកចង់ឲ្យខ្លួនអ្នកមានចំណុចល្អច្រើនជាងចំណុចអាក្រក់​ ឬចង់ឲ្យចំណុចអាក្រក់ច្រើនជាងចំណុចល្អ? គ្មាននរណាម្នាក់ចង់បានចំណុចអាក្រក់ ហើយក៏រឹតតែមិនចង់ឲ្យអ្នកដទៃឬអ្នកដែលនៅជុំវិញខ្លួនមើលមកយើងថាជាមនុស្សអាក្រក់នោះទេ។​ ៤​ចំណុចខាងក្រោមនេះសម្រាប់មនុស្សស្រីបើមានដូចខាងក្រោមនេះអាចរាប់ថាជាមនុស្សដែលមានសំណាងហើយ។

១.​ រូបសម្បត្តិ ចំណុចនេះមិនមែនទាល់តែមនុស្សមានរូបរាង​ មុខមាត់ស្អាត​ ទេីបទទួលបានការទាក់ទាញពីមនុស្សប្រុសឡេីយ។ រូបសម្បត្តិល្មមៗក៏អាចទាក់ទាញបានដែរ​ ដោយគ្រាន់តែមនុស្សទាំងនោះ​ ត្រូវចេះរៀបចំខ្លួនឲ្យបានត្រឹមត្រូវ​ ដូចជាការស្លៀកពាក់ជាដេីម​ មិនសំដៅលេីការតែងខ្លួនខ្លាំងពេកទេ​ តែគួរប្រេីប្រាស់សំលៀកបំពាក់ឲ្យសមរម្យ​ ទៅតាមពេលវេលា​ ទីកន្លែង​ ឬបរិយាកាសសង្គម​ ពិសេសត្រូវរៀបចំខ្លួនឲ្យអស់ពីសមត្ថភាពក្នុងពិធីផ្សេងៗដែលមាន មនុស្សច្រេីន​ ឬពេលណាត់ជួបជាមួយមនុស្សដែលយេីងពេញចិត្ត។ ពេលខ្លះភាពស៊ិចស៊ីបន្តិចបន្តួចក៏អាចធ្វេីឲ្យគេ ចំណាំយេីងខ្លាំងបំផុត។

២.​ ការនិយាយស្តី​ និងចរិត លេីលោកនេះគ្មានមនុស្សស្រី​ ប្រុសណា​ ចូលចិត្តជជែកជាមួយមនុស្សសម្តីអាក្រក់ឡេីយ។ ដូច្នេះនារីគ្រប់រូបត្រូវគិត​មុននឹងហាមាត់និយាយ​ តេីសំដីនោះពិរោះស្តាប់ដែរឬទេ? កុំព្យាយាមនិយាយពាក្យណាអាក្រក់ៗ​ ឬពាក្យជេប្រមាថ​ នៅមុខមនុស្សច្រេីន​ ព្រោះគេអាចនឹងគិតក្នុងចិត្តថា​ យេីងសម្តីអាក្រក់។ បេីជួបមនុស្សប្រុសណាល្អហេីយ​ ត្រូវចេះប្រេីសំដីទាក់ទាញរបស់យេីង​ ទៅកាន់គេឲ្យបានច្រេីន​ នោះគេនឹងគិតថាយេីងសំដីល្អចឹង​ មិនងាយឈ្លោះគ្នាឡេីយ។ សំដីដែលចាត់ទុកថាល្អគឺ​ ការនិយាយមួយៗ​ មិនញាប់ពេក​ មិនស្រែកខ្លាំងពេក​ ច្បាស់ៗ​ មិនសួនាំច្រេីន​ ចេះលេងទឹកមុខញញឹម​ និយាយដោយក្រសែភ្នែកចំ​ មនុស្សដែលយេីងនិយាយដាក់​ ជៀសវាងការឈ្ងោកមុខចុះ​ មិនអៀន​ ត្រូវរឹងពឹង។ តែកុំភ្លេចមានចិត្តល្អ​ ធ្វេីអំពេីល្អផងដែរព្រោះវានាំរឿងល្អឲ្យយេីង។

៣.​ ចំណេះដឹង ចំណេះដឹងក៏ជារឿងសំខាន់សម្រាប់មនុស្សស្រីដែរ​ តែពុំមិនចាំបាច់ទាល់តែរៀនចប់សព្វគ្រប់ថ្នាក់ខ្ពស់ៗនោះឡេីយទេីប ហៅថាចេះទេ។ ចំណេះនេះក៏សំដៅលេីភាពវ័យឆ្លាត​ ភាពប៉ិនប្រសបរបស់ស្ត្រីដែរ។ គឺត្រូវចេះដោះស្រាយបញ្ហាប្រឈប់​ ចេះមានល្បិចតិចៗរឹតតែប្រសេីរ​ គេមិនបន្ទោសយេីងឡេីយ​ បេីសិនជាល្បិចនោះប្រេីក្នុងផ្លូវល្អ។ មនុស្សគួរ មានការងារតិចតួចខ្លះទេីបល្អ​ ព្រោះកុំឲ្យគេថាអត់ពីម្តាយឪពុកនិងប្តី​រស់មិនកេីត​។ បេីគ្មានការងារក៏មិនថ្វីដែរ​ តែត្រូវចេះជំនាញខ្លះៗឲ្យគេកោតសរសេីរ​ ដូចជាការចេះចាក់រូប​ ដេរប៉ាក់​ គូរគំនូ​ លេងហ្គីតា​ ច្រៀងពិរោះ​ ចេះរបាំ​ ចេះភាសាច្រេីន​ ឬចេះជំនាញខ្លះៗតាមកុំព្យូទ័រ​ ទាំងអស់នេះក៏អាចទាក់ទាញចិត្តអ្នកជុំវិញខ្លួនឲ្យគេចាប់អារម្មណ៍ យេីងបានដែរ។

៤.​ ក្លាហានមិនខ្លាចគេ ចំណុចពិសេសចុងក្រោយរបស់មនុស្សស្រីគឺភាពក្លាហាន​ រហ័សរហួន​ សម័យនេះទៅហេីយត្រូវចេះរៀនរស់ដោយខ្លួន ឯងខ្លះ​ កុំទៅណាមកណាតោងចង្កេះខោម៉ែឪ​ ក្លាចគេក្លាចឯង។ ព្យាយាមជួយកិច្ចមនុស្សជុំវិញខ្លួន​ ពិសេស កិច្ចការមនុស្សប្រុសដែលយេីងស្រលាញ់​ បេីទោះជាកិច្ចការនោះយេីងធ្វេីមិនកេីតក៏ដោយ​ តែត្រូវចេះព្យាយាមជួយ​ ឬសំដែងអារម្មណ៍ចង់ជួយបំផុត។