ស៊ែរម្នាក់មួយផង! ចុមស្មានតែយក្សតាស! គូសចិញ្ចើមធំៗដូច Angry Birds ទទួលការចាប់អារម្មណ៍ និងល្បីខ្លាំងលើអ៊ីនធើណែត ដោយសារតែ អូនម៉ាប់នេះ!

659

(ប្លែកៗ)៖ ពិតជាប្លែកទៀតហើយប្រិយមិត្តនារីវ័យក្មេងជនជាតិរុស្ស៊ីម្នាក់ ក្លាយទៅជាតារាល្បីលើអ៊ីនធើណែតភ្លាមៗ ក្រោយបញ្ចេញរូបភាពជាច្រើនសន្លឹក ជាមួយនឹងការគូសចិញ្ចើមធំៗ ម៉ូតដូច Angry Birds ប្លែកចម្លែកខុសគេ។

នាង Anzhelika Protodyakonova អាយុ២០ឆ្នាំ មកពីទីក្រុង Yakutsk នៃសាធារណៈរដ្ឋ Sakha (Sakha Republic) ប្រទេសរុស្ស៊ី ត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្លុកហ្វេសិនវ័យក្មេងមួយរូប ដែលថ្មីៗនេះនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនាងបានតុបតែងខ្លួន ជាមួយនឹងការគូសចិញ្ចើមផ្ទាំងធំៗ តាមវីដេអូហ្គេម Angry Birds រួចថតបង្ហោះចែកចាយនូវភាពប្លែកៗខុសៗគ្នាជាច្រើនសន្លឹក រហូតទទួលបានអ្នកចុចតាមដាន (Follow) លើគណនីសង្គមអ៊ីនស្តាក្រាមរបស់នាង ដល់ទៅជាង ៩សែននាក់ឯណោះ។

យ៉ាងណាមិញ បើតាមការអះអាងពី Anzhelika និយាយថា ឥឡូវនេះនាងរស់នៅយ៉ាងស្រួល ដោយទទួលបានលុយក្រាស់ក្រែលគួរសម តាមរយៈការផ្សព្វផ្សាយផ្សេងៗ នៅលើប្លុករបស់នាង ពិសេសមានការគាំទ្រខ្លាំង នូវរូបភាពចិញ្ចើមធំដូច Angry Birds នេះតែម្តង។ នាងថា ដំបូងឡើយ នាងពិតជាមានភាពខ្មាសអៀនខ្លាំងណាស់ ជាមួយនឹងរូបថតដែលនាងបានបង្ហោះ។ ប៉ុន្តែផ្ទុយទៅវិញ ពេលនោះនាងបែរជាកត់សម្គាល់ឃើញថា ទទួលបានការចាប់អារម្មណ៍ខ្លាំងហួសពីការស្មាន ទើបនៅទីបំផុតនាងក៏បានសម្រេចចិត្តថា ត្រូវតែលុបបំបាត់ភាពអៀនខ្មាសចេញ ហើយក៏ចាប់ផ្តើមគូសចិញ្ចើមរបស់នាងឲ្យកាន់តែធំៗជាងមុនតែម្តង។

ជាមួយគ្នានេះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានកោតសរសើរចំពោះការរិះរកគំនិតថ្មីប្លែក បែបកំប្លែងៗរបស់នាង ដើម្បីជាភាពទាក់ទាញ ខណៈដែលអ្នកខ្លះបានចោទជាសំណួរ និងគិតថា ការគូសចិញ្ចើមធំៗនេះ អាចទំនងជាស្ទាយ៍ថ្មីល្បីប្រចាំឆ្នាំថែមទៀតផង ៕