(ភ្នំពេញ)៖ ភាពស្រស់ស្អាតអ្នកណាៗក៏ចង់បានដែរ ព្រោះភាពស្អាតវាធ្វើឲ្យមនុស្សនៅជុំវិញខ្លួនយើងគេចាប់អារម្មណ៍មកលើយើង ហើយអ្វីដែលកាន់តែពិសេសនៅពេលដែលយើងស្អាត គឺធ្វើឲ្យយើងមានភាពជឿជាក់នឹងទំនុកចិត្តលើខ្លួនឯង។
កញ្ញា មាន សូនីតា ជាតារាស្រីម្នាក់ដែលមហាជននិងអ្នកលេងហ្វេសប៊ុកបានស្គាល់ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ដែរទៅលើការស្លៀកពាក្យនិងរូបសម្បត្តិរបស់នាង។

ដោយឡែកថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក មាន សូនីតា បានសរសេរសារបង្ហោះថា៖ ជាមនុស្សស្រីម្នាក់ មិនថារវល់យ៉ាងណា ពិបាកចិត្តយ៉ាងណា ស្ត្រេសយ៉ាងណា កុំឈប់ស្អាត កុំឈប់ស្រលាញ់ខ្លួនឯង ងេីបឈរឡេីង តុបតែង ថែទាំឱ្យល្អ ផ្តល់ជំនឿចិត្តខ្លួនឯង ឱ្យតែស្អាតយេីងនឹងស្រលាញ់ខ្លួនឯងកាន់តែខ្លាំង មានសុទិដ្ឋក្នុងជីវិតកាន់តែច្រេីន គិតល្អ ធ្វេីល្អ ជីវិតនឹងកាន់តែជោគជ័យ និងកាន់តែប្រសេីរ…


