(ភ្នំពេញ)៖ មានជីវិតមានទុក្ខ តែមានជីវិតក៏ត្រូវតែចេះអត់ទ្រាំនឹងតស៊ូឲ្យដល់ទីបំផុតដែរ កុំចុះចាញ់ កុំបោះបង់ ដរាបណានៅមានដង្ហើមដក ត្រូវដើរទៅមុខ ហើយតស៊ូ កុំបោះបង់ឲ្យសោះ រាល់បញ្ហាវាតែងតែធ្វើឲ្យយើងកាន់តែរឹងមាំ ហើយរាល់បញ្ហាដែលយើងបានហែលឆ្លងវាបង្រៀននៅមេរៀនល្អៗដល់យើងជាច្រើន។
បទចម្រៀងមួយបទដែលមានចំណងជើងថា តស៊ូ ជាបទថ្មី ទំនុកច្រៀងថ្មី បទភ្លេងនិពន្ឋថ្មី ដោយបកស្រាយ ដោយ អ្នកនាង ជេស៊ី មានអត្ថន័យល្អ ជម្រុញ ការលើកទឹកចិត្ត កុំឲ្យយើងអស់សង្ឃឹម ត្រូវរៀនចេះក្រោកឈរ កុំគិតថាមានតែខ្លួនយើងម្នាក់ឲ្យសោះ ព្រោះនៅជុំវិញខ្លួនយើងមិនខ្វះទេ អ្នកដែលចង់ជួយយើង សំខាន់យើងត្រូវមានការតស៊ូឡើង។
ចង់ដឹងអត្ថន័យបទ តស៊ូ នេះមានន័យនឹងពិរោះយ៉ាងណានោះសូមសណ្តាប់ ជាមួយយើងខ្ញុំទាំងអស់គ្នា!






