សក់ខ្លីស្អាតម៉្យាងដែរតាស! តោះសាកកាត់តាមស្ទីល ៤ នេះពេញនិយមខ្លំាងក្នុងឆ្នំា២០២០នេះ

42

សម្រាប់អ្នកមានសក់វែងហើយកំពុងរកនឹកម៉ូដកាត់សក់ខ្លីប្តូរស្ទីលថ្មីនោះ អ្នកមិនបាច់បារម្ភអ្វីឡើយអំពីម៉ូដដែលពេញនិយមខ្លំាងក្នុងឆ្នំា២០២០នេះ។ ហេតុដូចនេះហើយ ថ្ងៃនេះសុភាពនារីទំាងអស់គ្នានឹងដឹងពីម៉ូដទំាង ៥ យ៉ាងដែលទទួលបានការពេញនិយមពីមិត្តនារីជាច្រើនរួមមាន៖

ម៉ូដទី១៖ Korean style British hair ម៉ូដសក់បែបនេះគឺស័ក្តិសមសម្រាប់អ្នកមានឆ្អឹងថ្ពាល់ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូដសក់ប្រភេទនេះគឺមិនរើសពណ៌សក់ឡើយ អ្នកអាចលេងពណ៌បានច្រើនស្ទីល។

ម៉ូដទី២៖ Wool curly short hair សម្រាប់ម៉ូដសក់ប្រភេទនេះវិញគឺស័ក្តិសមសម្រាប់អ្នកមានសក់ក្បាលរាបនិងទន់រលោង។ យ៉ាងណា បើអ្នកកាត់សក់បែបនេះ អ្នកគួរកាត់សក់សេះដើម្បីឲ្យមើលមកកាន់តែសម។

ម៉ូដទី៣៖ Short hair without layers សម្រាប់ម៉ូដនេះវិញគឺមានការពេញនិយមណាស់ព្រោះវាមានលក្ខណៈសាមញ្ញមិនរញ៉េរញៃឡើយ។ លើសពីនេះ ប្រសិនបើអ្នកកាត់សក់ហើយវាមានគែមប៉ោងៗទៀតនោះ អ្នកនឹងរឹតតែស្រស់ស្អាត។

ម៉ូដទី៤៖ Dovetail Outturned Hair រីឯម៉ូដសក់ទីបួននេះវិញ មានលក្ខណៈស្រដៀងទៅនឹងសក់ទីបីដែរ។ តែសក់បែបនេះមានជាយនៅចុងគល់សក់បន្តិចដោយអ្នកអាចមូលឬកៀបវាឲ្យរាងរួញតិចៗបាន។ សម្រាប់មិត្តនារីដែលមានក្បាលរាបស្មើគឺស័ក្តិសមនឹងសក់ម៉ូដនេះណាស់។