ទម្លាប់អាក្រក់ទាំង៤ដែលធ្វើអោយស្បែករបស់អ្នកឆាប់ចាស់នារដូវក្តៅ

33

កាំរស្មីព្រះអាទិត្យជាកត្តាចម្បងដែលបំផ្លាញស្បែករបស់យើង បើសិនជាយើងពុំបានយកចិត្តទុកដាក់ឬមានផលិតផលដើម្បីការពារនោះទេវានឹងធ្វើអោយយើងមើលទៅឆាប់ចាស់ជាងអាយុ។ ជាទូទៅមនុស្សស្រីតែងតែមានទម្លាប់មិនល្អ ដូច្នេះតើទម្លាប់ណាខ្លះដែលកំពុងតែបំផ្លាញស្បែករបស់យើង? តោះមកដឹងទាំងអស់គ្នា។

១. ខ្ចិលក្នុងការផឹកទឹក

បើរាងកាយរបស់យើងខ្វះទឹកគឺប៉ះពាល់ដល់លំហូរនៃឈាម វាធ្វើអោយឈាមឆាប់កក ជាហេតុធ្វើអោយស្បែកមើលទៅមិនស្រស់ថ្លា ស្លេកស្លាំងជាដើម។ ការទទួលទានទឹក១-២កែវគឺមិនគ្រប់គ្រាន់ក្នុងការធ្វើអោយកោសិកាស្បែកថ្មីដុះបាននោះទេ។ត្រូវដឺងថាបើសិនជាយើងខ្វះជាតិទឹករយៈពេលយូរ វាធ្វើអោយស្បែកមិនស្អាត មានស្នាមជ្រាវជ្រួញដែលពិបាកស្តារស្បែកអោយមកដូចដើមវិញណាស់។ ដូច្នេះផឹកទឹកមួយថ្ងៃ៨-១០កែវគឺល្អមែនទែនដែលជាតម្រូវការរបស់សារពាង្គកាយ។

២. មិនចូលចិត្តប្រើប្រាស់ផលិតផលលាងសម្អាតផ្ទៃមុខ

ការលាងសម្អាតមុខ២-៣ដងក្នុងមួយថ្ងៃគឺពុំអាចលាងសម្អាតជាតិកខ្វក់បាន១០០%នោះទេ យើងគូរមានផលិតផលដើម្បីធ្វើអោយផ្ទៃមុខយើងមានភាពស្រស់ថ្លាដូចជាស្រ្កាប់ tonerជាដើម។វាអាចជួយអោយកោសិកាស្បែកដែលងាប់អាចដុះស្បែកថ្មីបានលឿន ពន្យឺតភាពចាស់និងធ្វើអោយស្បែកមានសុខភាពល្អ។

៣. មិនមានជាតិសំណើម

បើទោះបីក្នុងរដូវក្តៅមិនធ្វើអោយស្បែកស្ងួត ខ្វះសំណើមធៀបនឹងរដូវត្រជាក់ តែស្រទាប់ស្បែកខាងក្នុងនៅតែត្រូវការសំណើមដើម្បីអោយស្បែករឹងមាំនិងពន្លឿនការព្យាបាលស្បែកដែលខូចខាត ទប់ស្កាត់ភាពចាស់។ ការប្រើប្រាស់គ្រីមគឺពិតជាចាំបាច់ណាស់ តែយើងគួរជ្រើសរើសគ្រីមណាអាចផ្តល់ជាតិទឹកបានគុណនឹងពីរ ហើយមានសារធាតុសេរ៉ាមីត(Ceramide) វាធ្វើអោយស្បែកមានជាតិសំណើមបានយូរ ហើយគួរលាបវាពេលព្រឹកនិងពេលល្ងាច។

៤. ការមិនប្រើប្រាស់ឡេការពារកម្តៅថ្ងៃ

យើងមិនអាចគេចផុតពីពន្លឺព្រះអាទិត្យនោះទេ។ យើងគប្បីប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ដោយសារវាជួយបាំងកម្តៅចាំងចូលស្បែកមុខ ធ្វើអោយស្បែកស មានសំណើម មានជីវជាតិ រលូង មិនស្រអាប់ស្បែក និងយើងគួរលាបវារយៈពេលពីរម៉ោងម្តង។ ដូច្នេះចូរកែទម្លាប់មិនល្អដែលកំពុងតែបំផ្លាញផ្ទៃមុខរបស់អ្នកដើម្បីកុំអោយស្ដាយក្រោយទៅថ្ងៃមុខ ដោយអ្នកអាចអនុរត្តតាមវិធីទាំង៤នេះបាន៕