ជួយស៊ែរយកតែបុណ្យទៅ! ស្រីស្អាតម្នាក់ត្រូវក្រុមគ្រួសារឪពុកម្តាយ កំពុងតែភ័យបារម្ភ នៅសុខៗបាត់ខ្លួន៧ថ្ងៃហើយ ដោយ…

613

(កំពង់ចាម)៖ កាលពីពេលថ្មីៗនេះ មានការផ្អើលឆោឡោមួយ បានកើតឡើងដោយនារីវ័យក្មេង ស្រស់ស្អាតម្នាក់ នៅសុខៗស្រាប់តែបាត់ខ្លួន ចេញពីផ្ទះដោយគ្មានដំណឹង បានធ្វើឲ្យក្រុមគ្រួសារ មានការព្រួយបារម្ភ តាមរកគ្រប់គ្នា រហូតសម្រេចចិត្តទៅដាក់ពាក្យបណ្តឹង សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

បើយោងតាមបណ្តឹង របស់ក្រុមគ្រួសារនារីវ័យក្មេង ដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះ ហ៊ន ស្រីធា អាយុទើបតែ១៥ឆ្នាំ មានទីលំនៅក្នុងភូមិតាសង ឃុំស្រង៉ៃ ស្រុកព្រៃឈរ ដោយនាងបានបាត់ពីផ្ទះ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ មកម្ល៉េះ ។

ក្រុមគ្រួសាររបស់នារីវ័យក្មេងខាងលើ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នារីវ័យក្មេងខាងលើ បានចេញពីផ្ទះបាត់ ដោយមិនដឹងមូលហេតុ ហើយក៏មិនបានប្រាប់អ្នកណាម្នាក់ នៅក្នុងគ្រួសារឲ្យដឹងនោះឡើយ ហើយក្រោយមកដោយសារតែមិនឃើញ នាងត្រលប់មកផ្ទះវិញ ក្រុមគ្រួសារក៏បានភ័យឆោឡោ ចែកផ្លូវគ្នាដើរតាមស្វែងរកតែរកគ្រប់ច្រកល្ហក នៅតែរកមិនឃើញ មិនដឹងជានាងទៅដល់ទីណា ទៅជាមួយនរណានោះទេ ។

ក្រុមគ្រួសារខាងលើ បានបន្តទៀតថា ក្រោយពីបានដើររកនាងអស់ចិត្តហើយនោះ មិនមានតម្រុយអ្វីបន្តិចឡើយ ធ្វើឲ្យឪពុកម្តាយរបស់នាង មានការភ័យបារម្ភយ៉ាងខ្លាំង ក៏បានរត់ទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមស្វែងរករូបនាង ហើយក្រុមគ្រួសារក៏បាន សុំអំពាវនាវ ដល់បងប្អូនដែលលេងបណ្តាញសង្គម ហ្វេសប៊ូកមេត្តាជួយស៊ែរ ម្នាក់មួយៗផង បើអ្នកណាបានឃើញនារី ដែលមានភិនភាគដូចក្នុងរូបថតនេះ សូមមេត្តាផ្តល់ដំណឹងដល់ក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈលេខទូរស័ព្ទ​៖ 070 23 10 10 ឬ 087 23 23 23 ៕