អីដល់ម្លឹងផង! ទេព បូព្រឹក្ស ត្រូវហង្សមាសរៀបចំឲ្យជួប ងួន ចាន់ដេវីត នៅក្នុង….

229

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះយើងកត់សម្គាល់ឃើញថាផលិតកម្មរស្មីហង្សមាសកំពុងសម្រុកថតរឿងភាគខ្លាំងមែនទែន ។​ ហើយថ្មីៗនេះនឹងតម្រូវឲ្យអ្នកចម្រៀងល្បីៗរបស់ខ្លួន ចូលថតភាពយន្ដទាំងអស់គ្នាដើម្បីឲ្យទីផ្សាររបស់ពួកគេកាន់តែស្ទុះទៅមុខទៀត បន្ថែមពីលើអាជីពចម្រៀង។សម្រាប់ទេព បូព្រឹក្ស អ្នកចម្រៀងយុវវ័យរបស់ហង្សមាសនេះដែរ ក៏នឹងលេចមុខក្នុងពេលឆាប់នេះក្នុងតំណែងជាតួឯកហើយចាប់ដៃគូជាមួយដៃគូច្រៀងរបស់នាងគឺលោក ងួន ចាន់ដេវីត ថតសម្ដែងរឿងភាគហង្សមាសដូចគ្នាទៅនិង កញ្ញាវី ឌីណែត និងលោកនី រតនា ដែរ។

តែនៅពេលដែលអ្នកសារព័តមានសសាកសួរពីគម្រោងថតកុននេះទេព បូព្រឹក្ស ថានាងមិនទាន់ហ៊ាននិយាយទេព្រោះអីហង្សមាសក៏មិនទាន់មានការជូនដំណឹងមកនាងច្បាស់ការទេ គ្រាន់តែគេថានឹងមានការថតវិលជុំទាំងអស់មិនមែនថតតារាដដែលៗនោះទេ។ ទេព បូព្រឹក្ស ដែលធ្លាប់ថតភាពយន្ដតាំងពីតូចនោះថែមទាំងនិយាយបែបដាក់ខ្លួនថាមិនមែនទាល់តែហង្សមាសឲ្យតួឯកទើបនាងព្រមថតរឿងនោះទេ គឺឲ្យលេងជាតួអ្វីក៏បានដែរ សំខាន់អ្នកដឹកនាំរឿងមើលឃើញពីសម្ថភាពតួមួយៗហើយថាអាចលេងបានកម្រិតណា ហើយសម្រាប់នាងផ្ទាល់មានការស្រលាញ់អាជីពភាពយន្ដដូចគ្នាទៅនិងអាជីពចម្រៀងដែរ៕