(ភ្នំពេញ)៖ កាលពីម្សិលមិញយើងឃើញថាតារាចម្រៀងពីរដួងរបស់ប្រចាំផលិតកម្មរស្មីហង្សមាស គឺ ទេព បូព្រឹក្ស និង G-devith កំពុងកើនសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យខ្លាំង ក្រោយពេលបានចាប់ដៃគូ និងចេញបទចម្រៀង អត្ថន័យស្វីតៗ ជាមួយគ្នារួចមក។ ជាពិសេសគេគ្រប់គ្នាតែងតែឃើញថា តារាទាំងពីរដួងនេះ តែងតែទៅណាមកណាជាមួយគ្នា និងមានវត្តមានសឹងតែគ្រប់កម្មវិធីជាមួយគ្នាថែមទៀតផង។
ជាក់ស្តែងណាស់ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដែលជាទិវាកុមារអន្តរជាតិ តារាចម្រៀងទាំងពីរដួងនេះបាននាំគ្នាឆ្លៀតពីការងារមកចូលរួមធ្វើនូវអំពើសប្បុរសធម៌ ដោយចែកអំណោយដល់ក្មេងៗកំព្រា និងគ ថ្លង់ នៅមណ្ឌលគ្រួសារថ្មី។ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហាញអារម្មណ៍រំភើប ព្រមទាំងបានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះជាថ្ងៃទិវាកុមារអន្តរជាតិ ពួកខ្ញុំពិតជាសប្បាយចិត្តណាស់ពិតជាមានន័យមែនទែនក្រោកពីគេងឡើង គឺបានទៅជួបប្អូនៗនៅគ្រួសារថ្មី កុមារគ ថ្លង់ គឺបានឃើញស្នាមញញឹមដ៏បរិសុទ្ធពីប្អូនៗ និងការស្វាគម៏ទទួលរាក់ទាក់ពីប្អូនៗនិងលោកគ្រូអ្នកគ្រូ”៕
ដោយឡែកក្នុងនោះយើងឃើញថារូបភាពមួយសន្លឹករបស់ កញ្ញា ទេពបូព្រឹក្ស ត្រូវបានសិស្សសាលាម្នាក់បានយកដៃចង់ទៅប៉ះគូថរបស់នាងដូចដែលអ្នកទាំងគ្នាបានឃើញស្រាប់ក្នុងរូបភាពខាងក្រោមនេះ ។ យើងណាយើងក៏សរសើរដល់ទឹកចិត្តអ្នកទាំងពីរដែលមានចិត្តល្អក្នុងការចែករំលែកសៀវភៅដល់សិស្សសាលាទាំងអស់នោះ ។