តើជាការពិតទេ! លោក សន សំនៀង ដែលសមត្ថកិច្ចចាប់ខ្លួនដែលជាអតីតមន្រ្តីអាវុហត្ថល្អម្នាក់ពេលនេះត្រូវ…!

580

(ភ្នំពេញ)៖ ខណៈដែរតុលាការកំពុងបន្តចំណាត់ការលើបុរសម្នាក់ដែលជាអតីតមេបញ្ជាការ រងអាវុធហត្ថស្រុក​បារាយណ៍ សន សំនៀង ក្រោមបទចោទប្រកាន់ថាលោកបានបង្ហោះ និងនិយាយ​រឿងរ៉ាវមិនពិតក្នុងបណ្តាញ​សង្គម ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសកង​រាជអាវុធហត្ថ។

រំពេចមានការចោទប្រកាន់ និងឃាត់ខ្លួននោះក៏មានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ធារ៉ា ខ្មែរមហានគរ បាន​លើកឡើងហាក់សោកស្តាយដោយចាត់ទុកបុគ្គល សន សំនៀង នេះជា​មន្រ្តីល្អតាមបម្រើរាស្រ្ត។ ម្ចាស់គណនី​នេះ​បានថ្លែងបែបនេះថា «នៅពេលនេះ ទឹកដី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ល្បីហើយ ដោយសារលោក សន សំនៀង ដែលជាអតីត​នាយករង​រាជអាវុធហត្ថ ស្រុកបារាយណ៍ ក្នុងការបំពេញភារកិច្ច​ជាមន្ត្រីល្អម្នាក់ តែធ្លាក់​ខ្លួន​ជាជនរង​គ្រោះព្រោះអំពើអយុត្តិធម៌​ ត្រូវបានចាប់ខ្លួន និងអស់ទាំងទ្រព្យសម្បត្តិ​បាត់ទាំងការងារ»។​

ម្ចាស់គណនីដដែលក៏បានបន្ថែមថា «ឲ្យ​តែរបៀបនេះ តើឲ្យរកមន្ត្រីល្អឯណាបានទៀត? បើគ្មានមន្ត្រីល្អទេ តើ​វាសនាប្រទេសខ្មែរ នឹងទៅជាយ៉ាងណា?»។ យ៉ាងណាមិញចំពោះ​ការ​លើកឡើងរបស់ម្ចាស់គណនីនេះ និង​មហា​ជនមួយចំនួនដែលបានបង្ហាញពីភាពសោក​ស្តាយ​លោក សន សំនៀង គេពុំដឹងថារឿងរ៉ាវ​ពិត​ប្រាកដ​យ៉ាងណានោះទេ ខណៈ​ ពេលនេះតុលាការ និងកងរាជអាវុធហត្ថកំពុងដំណើរការតាមនីតិវិធី។