នឹកស្មានមិនដល់ថា ឳក សុគន្ធ កញ្ញា ហៅគ្រួសារ លោក ព្រាប សុវត្តិ សុទ្ធតែ…

767

(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។

ដោយឡែកនៅឱកាសទៅចូលរួមក្នុងពិធីសម្ពោធទូក «ង» វែងជាងគេបង្អស់ បំបែកឯតទគ្គកម្មពិភព ព្រឹកថ្ងៃទី​១​២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កញ្ញា ឱក សុគន្ធកញ្ញា តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស បា​នបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំង នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀងរួមទ្រនំលោក ព្រាប សុវត្ថិ និងកូនប្រុសរបស់លោកទាំង៣។

ក្នុងរូបនោះផងដែរក៏សង្គេតឃើញថាអ្នកទាំងបួនបង្ហាញពីស្នាមញញឹមដ៏គួឲ្យក្នាញ់អមជាមួយសារមួយឃ្លាគួរឲ្យចាប់អារម្មណ៍ថា«ថ្ងៃនេះលោកពុកបើកឡាននាំកូនៗទៅមើល ទូកងវែងជាងគេនៅព្រៃ​វែ​ង​ តោះតោះទៅទាំងអស់គ្នាណា»។ នេះគឺជាលើកទីមួយហើយដែលឃើញកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះរូបជាមួយគ្រួសារលោកព្រាប សុវត្ថិ បែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងហៅលោកព្រាប សុវត្ថិ ថាជាលោកពុកទៀតផង។ លើសពីនេះទៅទៀតនៅក្នុងនោះដែរ នាងបានផាត់មុខបែបធម្មជាតិៗ មិនស៊ិចស៊ីខ្លាំងពេក បូករួមជាមួយនឹងការធ្វើម៉ូតសក់ខុសពីសព្វដង ធ្វើឲ្យរូបសម្រស់របស់នាងកាន់តែស្អាតឡើង និងលេចធ្លោជាងមុនទៅទៀត។