​មនុស្ស​ប្រុស​ដែល​​ស្មោះយើងពិត​ ​គេ​ធ្វើ​រឿង ៤ យ៉ាង​នេះដើម្បី​នារីដែល​ខ្លួន​គេស្រលាញ់

1853

(ស្នេហា)៖ អ្វីជាស្នេហា? មនុស្ស​ប្រុស​នៅ​ពេល​ចាប់​ផ្ដើម​តាម​ញ៉ែ​ស្រី​ណា​ហើយ គេ​នឹង​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ឱ្យ​មនុស្ស​ស្រី​ម្នាក់​នោះ​សប្បាយ​ចិត្ត។ តែ​យ៉ាងណាមិញ ​បើ​​បុរស​នោះ​អស់​ចិត្ត​ ទង្វើ​​នឹង​ផ្ទុយ​ពី​អ្វី​ដែល​គេ​ធ្វើ​កាលពី​ដំបូង។ យ៉ាង​នេះ​ក្ដី ​បើ​មនុស្ស​ប្រុស​ម្នាក់​ពិតជាស្រលាញ់​យើង​​ស្មោះមែន ​គេ​នឹង​តែ​ធ្វើ​រឿង​ដដែល​ៗ​នេះ​សម្រាប់​យើង​ជា​និច្ច៖

១.ចំណាយ​ពេល​លើ​យើង​មិន​ដែល​ប្រែប្រួល បើ​សិន​ជា​គេ​ស្រលាញ់យើង​ពិត​ប្រាកដ​មែន​នោះ គេ​នឹង​ចំណាយ​ពេល​វេលា​នៅ​ជាមួយ​យើង​​មិន​​ប្រែប្រួល​ឡើយ។ ជាក់​ស្ដែង​ទៅ​ទោះ​ជា​រវល់​យ៉ាងណា​ក៏​គេ​នឹង​នៅ​តែ​រក​ពេល​ដើម្បី​នាំយើង​ដើរ​លេង​ឱ្យ​ទាល់តែ​បាន​ដែរ។

២.បារម្ភ​ពី​យើងគ្រប់​ពេល ទោះ​ជា​ស្គាល់​គ្នា​រាប់​ឆ្នាំ​ក៏​ដោយ ​ឱ្យ​តែ​គេ​ស្រលាញ់យើង​ស្មោះ ​នោះ​គេ​នឹង​នៅ​តែ​តាម​មើល​ថែ​យើង​រហូត។ ព្រឹក​ឡើង​ផ្ញើសារ ល្ងាច​ឡើង​ផ្ញើសារ ​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ​នោះ​ទេ ដើម្បី​ដឹង​ថា​អ្នក​មាន​ការ​លំបាក​អ្វី​ឬ​អត់។

៣.មិន​ដែល​និយាយ​ពាក្យ​ថា ទេ ​ជាមួយយើង ទោះ​ជា​ត្រូវ​ឆ្លង​ត្រូវ​ឆ្លង​កាត់​ឬ​ឱ្យ​ធ្វើ​អ្វី​ក៏​ដោយ ​ក៏​គេ​នៅ​តែ​និយាយ​យល់​ព្រម​ជាមួយយើងជានិច្ច ព្រោះ​តែ​ការ​ស្រលាញ់​យើង​វា​ធំធេងពេក។ គ្មាន​ទេ ​ពាក្យ​ថា ទេ ​សម្រាប់​ស្នេហា​ស្មោះ​ស​ឡើយ។

៤.សរសើរ​ថា ស្អាត ​សឹង​តែ​រាល់​ថ្ងៃ ស្រលាញ់​គ្នា​ដំបូង​សរសើរ​ថា ស្អាត ​ហើយ​ទោះ​ជា​នៅ​ជាមួយ​ដល់​ពេល​ណា​ក៏​ដោយ ​ក៏​ពាក្យ​ថា ស្អាត ​នេះ​នឹង​នៅ​ជាមួយ​យើងរហូត​ដែរ ​បើ​គេ​ស្រលាញ់យើង​ស្មោះ​មែន។ ​ទោះ​ជា​មុខ​ឡើង​មុន ​ក៏​នៅ​សរសើរ​ថា​ស្អាត ​ធាត់​ក៏​នៅ​សរសើរ​ថា​ស្អាត ​និយាយ​ទៅ​ក្នុង​ភ្នែក​គេ​យើងនៅ​តែ​ស្អាត​គ្រប់​ពេល​វេលា៕