៣ ចំណុចសំខាន់ៗដែលមនុស្សស្រីគ្រប់រូបចាំបាច់ត្រូវតែមាន

1136

ការរស់នៅក្នុងសង្គមមួយឬនៅក្នុងសហគមន៍មួយវាត្រូវទាមទារឲ្យយើងម្នាក់ៗមានទំនួលខុសត្រូវខ្ពស់នឹងមានការរាប់អានចូលចិត្តពីមនុស្សនៅជុំវិញខ្លួនយើងទើបជីវិតយើងមានក្តីសុខនឹងមានតម្លៃ ។ ដោយឡែក ៣ ចំណុចដែលមនុស្សស្រីភាគច្រើនចាំបាច់ត្រូវតែមានក្នុងខ្លួនដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនកាន់តែប្រសើរនឹងខ្ពង់ខ្ពស់ក្នុងសង្គមជាទីចូលចិត្តរបស់មនុស្សដ៏ទៃរួមមានដូចខាងក្រោម៖

១. ត្រូវមានការចេះដឹងច្រើន មនុស្សស្រីគួរ​មាន​ទម្លាប់​អាន​សៀវភៅ​ឲ្យ​បាន​រាល់​ថ្ងៃ ព្រោះ​វា​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​ជួយ​ពង្រឹង​ចំណេះដឹង​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ។ ចំណេះដឹង​មិន​ចាំបាច់​តែ​អង្គុយ​រៀន​នៅ​សាលា​នោះ​ទេ អ្នក​អាច​ទទួល​បាន​វា​ដោយ​ការ​ប្រឡូក​ជាមួយ​ការងារ ជាមួយ​សង្គម​មនុស្ស ការ​អានសៀវភៅ មើល​រឿង​ល្អៗ​ជា​ដើម។ បែប​នេះ​ហើយ ទើប​អ្នក​ត្រូវ​ស្រឡាញ់​ពេល​វេលា មិន​គួរ​ចំណាយ​ពេល​ទៅ​និយាយ​ដើម​គេ ឬ​ធ្វើ​រឿង​ដែល​គ្មាន​ប្រយោជន៍​អី​នោះ​ទេ។

រូបតំណាង

២. ត្រូវរស់នៅធ្វើខ្លួនស្អាតជាប្រចាំ ជាតិ​ជាមនុស្ស​ស្រី​ម្នាក់​ណា​ដែល​ថា​មិន​ចង់​ស្អាត​នោះ ដូច្នេះ​រឿង​សម្រស់​គឺ​ជា​រឿង​សំខាន់។ ពេល​អ្នក​មាន​ចំណេះ ពេល​អ្នក​មាន​លុយ​ ពេល​នោះ​ហើយ​អ្នក​ក៏​អាច​ឲ្យ​ខ្លួន​អ្នក​ស្រស់ស្អាត​បាន​ដែរ។ ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត​រាល់​ថ្ងៃ ទៅ​ណា​មក​ណា​ឲ្យ​ខ្លួន​ឯង​ជឿជាក់​លើ​ខ្លួន​ឯង។ ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​គួរ​បណ្ដោយ​ខ្លួន​ខ្លាំង​ពេក​ដែរ ព្រោះ​មនុស្ស​ស្រី​បើ​គ្មាន​ភាព​ស្រស់​ស្អាត​សោះ​នោះ ក៏​មិន​ពេញលេញ​ដែរ។

 ៣. ត្រូវចេះធ្វើការងារ​ផ្ទះ នឹងការងារ​ក្រៅផ្ទះ ជាការពិតណាស់់មនុស្សស្រីមិនដូចជាមនុស្សប្រុសប៉ុន្មាននោះទេរឿងរ៉ាប់រងការងារផ្ទះ ។ មនុស្ស​ស្រី​ដែល​ខ្លាំង​គឺ​ចេះ​មួយ​ចប់ ទាំង​ការ​មើល​ថែ​ផ្ទះ និង​ការ​ចេញ​ក្រៅ​រក​លុយ។ ទោះ​បី​មិន​អាច​មាន​ពេល ឬ​មាន​កម្លាំង​ធ្វើ​ច្រើន​ក៏​ដោយ​ក៏​ការងារ​នៅ​ក្នុង​ផ្ទះ​នេះ អ្នក​គួរ​តែ​ចេះ​ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​អ្នក​អាច​ដាំបាយ ធ្វើ​ម្ហូប​ញ៉ាំ​ដោយ​ខ្លួន​ឯង​បាន​ដែរ។

រូបតំណាង