មានតែមនុស្សស្រីល្ងង់ ទន់ជ្រាយខ្លាំងតែប៉ុណ្ណោះ ដែលតែងតែគិតដល់៤ចំណុចនេះ ពេលដែលប្ដីមានស្រី!

436

តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលមានគំនិតឆោតល្ងង់ ល្ងីល្ងើដល់ថ្នាក់នេះ ដែលតែងតែប្រកាន់នូវគំនិតលីលា ៖

– ក្នុងផ្ទះប្ដីយើង ចេញក្រៅប្ដីគេ!

– មនុស្សប្រុសមានស្រីខាងក្រៅជារឿងធម្មតា សំខាន់កុំឱ្យតែយកជាប់!

-​ ធ្វើម៉េចធម្មជាតិមនុស្សប្រុស តែងតែចង់សប្បាយខាងក្រៅ សំខាន់មិនចោលប្រពន្ធកូន!

– ម្ដងម្កាលលំហែជាមួយមិត្តភក្តិ ឬមេ ធ្វើម៉េចការងារ សំខាន់រកលុយចូលផ្ទះ!

អ្វីដែលសំខាន់បំផុតនោះគឺ ភាគច្រើន ប្ដីមានមិនទៅរករឿងប្ដី តែបែរជាទៅរករឿង ជេរបញ្ចោរស្រីតែម្ខាង ធ្វើបាបតែខាងស្រីនោះ ហើយប្ដីធ្វើមិនដឹង … យល់! ថាមកពីស្រីខ្លះវាឱ្យដៃ តែបើប្ដីហ្នឹងថ្លៃថ្នូរ ក៏មិនទៅប្រឡូកប្រឡាក់នឹងស្រីខាងក្រៅ នាំឈ្មោះថោកដល់គ្រួសារដែរ …

ចំណែកប្ដីខ្លះទៀត ចោលម្សៀត អត់កំណើត ប្រពន្ធកូន ស្ទើរតែចិញ្ចឹមមិនរស់ផង បែរជាទៅមានស្រីឱបថើប គ្មានមើលបំណុលក្នុងផ្ទះ …! មនុស្សស្រីត្រូវចាំ សារជាតិមនុស្សប្រុសតែមានស្រីហើយ គឺថោកហើយ កុំប្រឹងឱបក្រសោប កាន់ជើង បង្កើតលេសព្រោះតែមិនហ៊ាននឹងគេ គិតថាគេជាប្រុស បង្គោលគ្រួសារ រកស៊ីចិញ្ចឹមមនុស្សក្នុងផ្ទះ ហើយបែរជាមកទ្រាំទូលរែក ត្អូញត្អែរ ថានេះជាកម្ម ធ្វើម៉េចជំពាក់គេ …

ទូញសោកបោកខ្លួន តែម្នាក់ឯង ហើយគិតថា ជាតិនេះឆាចោលឱ្យសោះ។

មនុស្សស្រីឈ្មោះថាជាប្រពន្ធ រៀបការក្បាលដល់កន្ទេល ស្របច្បាប់ក្នុងសំបុត្រ គឺប្រៀបបាននឹងពេជ្រដែលច្នៃហើយ ពេជ្រដ៏មានតម្លៃ មិនអាចយកទៅប្រៀបជាមួយនឹងស្រីថោកទាបយកប្ដីគេទាំងនោះបានឡើយ។

ត្រូវចាំថាពេជ្រដែលមានពន្លឺចែងចាំង កាន់តែមើល គឺកាន់តែពេញភ្នែក ទឹកល្អ មើលពីជ្រុងណាក៏ភ្លឺថ្លាចែងចាំដែរ ដូច្នេះ កុំចេះតែបន្ទាបតម្លៃ និងមើលងាយខ្លួនឯង កុំធ្វើខ្លួនទន់ជ្រាយឱ្យគេមើលងាយ ជាពិសេសគឺប្ដីមិនកំណើត ដែលសុខចិត្តឱ្យគេមើលស្រាល ជាន់ឈ្លីមានស្រីញីក្បត់ក្រោយខ្នងតាមចិត្តឱ្យសោះ។

ក៏យល់ថា មនុស្សណាក៏ធ្លាប់ធ្វើខុស មនុស្សណាក៏មានកំហុស តែបើមនុស្សប្រុសមានស្រីហើយនោះ គឺវាថោកទាប អាប់ឱនណាស់ ប្រើរបស់រួមគ្នាជាមួយស្រីណាមិនដឹង គួរឱ្យខ្ពើមរអើម មានតែពីរម៉ាត់ប៉ុណ្ណោះ “ថោកទាប”។

មនុស្សស្រី បើអ្នកជាប្រពន្ធល្អ បំពេញតួនាទីគ្រប់គ្រាន់ហើយ កុំបណ្ដោយឱ្យខ្លួនឯងនៅឱបក្រសោបមនុស្សប្រុសថោកទាប និងជាប់ចំណងនឹងស្នេហាត្រីកោណ ដែលមានស្រីអារ៉ាត់អារាយមកពាក់ព័ន្ធជាមួយនឹងជីវិតរបស់អ្នកឱ្យសោះ៕ ប្រភព៖ ក្នុងស្រុក