កូនល្អ! Bella តែងជូនប្រាក់រាប់ម៉ឺនដុល្លារដល់ម្ដាយជារៀងរាល់ឆ្នាំក្នុងថ្ងៃកំណើត

282

មហាជនដឹងហើយថា Bella គឺជាតារាសម្ដែងដ៏មានទេពកោសល្យ ព្រមទាំងជានារីដ៏ឆ្នើម និងមានរូបសម្រស់ដ៏ស្រស់ស្អាត គ្មានគូប្រៀប ហើយនាងមិនត្រឹមតែជាមនុស្សជាទីស្រឡាញ់របស់ហ្វេនៗនោះទេ តែនាងក៏ជាកូនស្រីដ៏ល្អម្នាក់ដែលផ្ដល់ភាពកតញ្ញូ ចំពោះម្ដាយផងដែរ ។

ក្នុងរយៈពេលថ្មីៗនេះ Bella បានធ្វើឱ្យមហាជនគ្រប់គ្នាមានការស្ងប់ស្ងែង និងកោតសរសើរពីទង្វើកតញ្ញូនិងជាកូនស្រីដ៏ល្អម្នាក់សម្រាប់អ្នកម្ដាយដែលមានវ័យរាងជ្រេទៅហើយ ដោយនាងបាន ជូនប្រាក់ដល់ម្ដាយក្នុងថ្ងៃពិសេសដែលជាថ្ងៃខួបកំណើតគម្រប់ខួប៥៣ឆ្នាំរបស់គាត់ រហូតទៅដល់៣១០០០ដុល្លារ ។ នេះគឺជាកាដូដែលនាងតែងតែជូនម្ដាយរបស់នាងជារៀងរាល់ឆ្នាំ មិនដែលខាននោះទេ។សម្រាប់ថ្ងៃនោះផងដែរ Bella នាងក៏បានផុសរូបនៅក្នុង IGជាមួយម្ដាយរបស់នាងយ៉ាងមានក្ដីសុខ និងមានភាពកក់ក្ដៅជាខ្លាំងក្នុងកម្មពិធីខួបកំណើតមួយនោះ ព្រមទាំងបានសរសេរ Caption ថាៈ

“រីករាយថ្ងៃកំណើតអ្នកម៉ែ ជាទីស្រឡាញ់ ខ្ញុំសូមជូនពរឱ្យអ្នកម៉ែមានសុខភាពល្អ​ មានតែភាពសប្បាយរីករាយ និង មានតែសំណើចជានិច្ច ២២, ០៤, ២០២១៕”